ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញនូវអគារសាលាសង្កាត់ព្រែកជ្រៃ ស្ថិតនៅភូមិខ្នាតាំងយូ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤

នៅព្រឹកថ្ងៃចន្ទ ៣រោច​ ខែ​ កក្តឹក​ ឆ្នាំរោង​ ឆស័ក​ ព.ស​ ២០៦៨ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា  ឆ្នាំ ២០២៤

-លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរ សហវ ចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឡេីងវិញនូវ​ អគារចាស់សាលាសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ក្រោមអធិបតីភាព ឯកឧត្តម​ នូ​ សាខន​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ គួច​ ចំរេីន​ អភិបាលនៃ​គណៈអភិបាលខេត្តកណ្តាល ។
​ដោយមាន​ការ​ចូលរួម​ ពី​ មន្ទីរ​ អង្គភាព​ ជំនាញ​ ជំវិញខេត្ត​ កង​កម្លាំង​ទាំង៣​ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ក្រុង​សំពៅពូន​ មេឃុំ​ ចៅសង្កាត់​  
សូម​គូស​បញ្ជាក់ថា​ អគារ​រដ្ឋបាល​សង្កាត់​ព្រែក​ជ្រៃ​បានសាងសង់តាំងពី​ឆ្នាំ​២០០៥​ ដែលជាអំណោយ​របស់​ក្រសួង​មហាផ្ទៃ​ ក្រោម​គម្រោង​ថវិកា​របស់​ADB ។   ២០១៨​ ដី​មុខ​អគារដ្ឋបាលបានបាក់ច្រាំង​ ធ្វេីអោយ​រដ្ឋបាល​ព្រែក​ជ្រៃ​ត្រូវផ្លាស់ចេញទៅ​ទីកន្លែង​ថ្មី​  ដោយបាន​យក​ចិត្ត​ទុក​ដាក់​ពី​ ឯកឧត្ដម​ អភិបាលខេត្ត​ អោយ​ជួសជុល​អគារចាស់ឡេីងវិញ​ នឹង​ដាក់អោយ​ដំណេីរការងារ​រដ្ឋាល​បំរេី​សាធារណៈ​ចាប់ពី​ពេល​នេះ​តទៅ​។ 

បន្ទា​ប់​ពី​សម្ភោធ​អគារ​រដ្ឋបាល​សង្កាត់​ព្រែក​ជ្រៃរួច​ ឯកឧត្ដម​ក៏បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​បង្គល​ព្រំដែន​ ព្រំដែន​ជ្រៃ​ ខានអាន​ និង​ វត្ត​ប៉ាក់ណាម​។

ព័ត៌មានទាក់ទង